khmer eng
  • លោកជំទាវ ឃួន ឃុនឌី សមាជិកាគណ:កម្មការទី៨ព្រឹទ្ធសភា សមាជិកាព្រឹទ្ធសភា ភូមិភាគ៨ អញ្ចើញចូលរួមជាអធិបតីក្នុង ពិធីបើកសង្ក្រាន្តឆ្នាំថ្មី ២០២៤
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី១៣.ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណ:កម្មការទី៨ព្រឹទ្ធសភា សមាជិកាព្រឹទ្ធសភាភូមិភាគ៨ អញ្ចើញចូលរួមជាអធិបតីក្នុងពិធីបើកសង្ក្រាន្តឆ្នាំថ្មី ២០២៤ អមដំណើរដោយ លោកជំទាវសមាជិកាក្រុមប្រឹក្សា
    ខេត្ត លោកជំទាវអភិបាលអភិបាលរងខេត្តលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក កងកម្លាំងទាំង៣ក្នុងស្រុក លោកលោកស្រីមន្ត្រីរាជការក្នុងស្រុក នៅវត្តពាមមេត្រី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
    ក្នុងឪកាសនោះលោកជំទាវបានមានប្រសាសន៍សំណេះសំណាល និងពាំនាំនៅការ ផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា  ដល់បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលចូលរួមក្នុងកម្មវិធី។
    លោកជំទាវបានបន្តថា កត្តាដែលនាំអោយយើងមានពិធីបើកសង្ក្រាន្តនេះបានក៍ដោយសារ:
    -ប្រទេសជាតិយើងបានសុខសន្តិភាពនិងស្ថិភាពនយោបាយ ។
    -ដើម្បីរក្សាបាននូវប្រពៃណី ទំនៀមទម្លាប់និងល្បែងប្រជាប្រិយប្រទេសខ្មែរយើង។
    -បង្កភាពសប្បាយរីករាយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋបង្ហាញពីការសាមគ្គីភាព និងឯកភាពគ្នា ។
    នាពេលនោះដែរលោកជំទាវ បានចូលរួមឧបត្ថម្ភថវិការមួយចំនួន សម្រាបបំរើការក្នុងកម្មវិធីបើកសង្ក្រាន្តឆ្នាំថ្មី និងបានរាប់បាតព្រះសង្ឈចំនួន៤០អង្គ តាមប្រពៃណីទំនៀមទម្លាប់ប្រទេសខ្មែរយើង។
    ស្ថិតនៅវត្តពាមមេត្រី ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត